ធ្វើបែបនេះហើយល្អណាស់ថែមទាំងបានបុណ្យមហាសាលមិនបាច់ទៅដល់វត្ត ក៏អាចធ្វើបាន ប្រសិនបើនិយាយដល់រឿងធ្វើបុណ្យមនុស្សភាគច្រើនគឺនឹកឃើញវត្តអារាមតែម្យ៉ាង ចង់ធ្វើបុណ្យត្រូវតែចូលវត្តតែម្យាងមែនទេ? តាមពិតទៅយើងមិនបាច់ទៅដល់វត្តក៏អាចធ្វើបុណ្យសាងកុសលបានដូចគ្នា ចង់ឲ្យអ្នកគ្រប់គ្នាអានឲ្យចប់ ហើយនឹងអស់ពាក្យអាងក្នុងការធ្វើបុណ្យតែម្តង ហើយលោកអ្នកមិននឹកឃើញដល់ចំពោះតែវត្តអារាមម្យ៉ាងនៅពេលចង់ធ្វើបុណ្យ
ថ្ងៃនេះគេហទំព័រសំរាប់ខ្មែរ សូមណែនាំ វិធីធ្វើបុណ្យ 16 យ៉ាងងាយៗ ដោយមិនចាំបាច់ទៅវត្ត ហើយថែមទាំងបានបុណ្យច្រើន បានអានិសង្ឃខ្ពស់
1-ការមើលថែឪពុកម្តាយ និងលោកតាលោកយាយ មនុស្សនៅក្នុងគ្រួសារបានរស់នៅមានសេចក្តីសុខ មិនឲ្យលោកពិបាក ប្រសិនបើបានទៅទីណាឬកន្លែងណា គួរមានរបស់មកផ្ញើលោកខ្លះ ហើយគ្រប់ពេលប្រសិនបើយើងបានអ្វីញ៉ាំ កុំភ្លេចកុំភ្លេចបបួលលោកមកពិសារផង
2-ជួយមនុស្សដែលយករបស់របរមកលក់ឲ្យយើង ប្រសិនបើមានលុយជួយទិញតាមដែលអាចជួយបាន ជាពិសេស លោកយាយចាស់ៗ ក្មេងកំព្រា អ្នករែកឥវ៉ាន់លក់ និងផ្សេងៗ
3-ដាក់បាតលោកពេលព្រឹកមុនចូលទៅធ្វើការ ឬមុនចេញប្រកបមុខរបរផ្សេងៗ
4-ដាក់ទឹកស 1កែវ និងបង្អែមចំអាប ឬកំរងផ្កា ដល់ព្រះពុទ្ធរូបនៅផ្ទះ
5-សូត្រមន្ត មួយថ្ងៃមួយមេក៏បាន
6-តមទទួលទានសាច់សត្វ មិនចាំបាច់តមរាល់ថ្ងៃក៏បាន តមចំពោះថ្ងៃសិល្ប៏ មួយថ្ងៃចន្លោះមួយថ្ងៃក៏បាន
7-អង្គុយធ្វើសមាធិ មួយថ្ងៃ ប្រាំនាទី កាន់តែយូរកាន់តែល្អ
8-ធ្វើបុណ្យជាមួយព្រះសង្ឃនៅឯផ្ទះ ឬជួបព្រះសង្ឃនៅទីណាក៏បាន ឲ្យជម្រាបលោកថាចង់ធ្វើបុណ្យ តែអត់ពេលវេលាទៅវត្ត ឬឃើញព្រះសង្ឃធ្វើដំណើរដោយថ្មើរជើង ប្រសិនបើទំនេរអាចយកយានជំនិះជូនលោកទៅដល់គោលដៅ
9-ការផ្តល់គំនិតឬយោបល់ល្អៗដល់អ្នកដែលកំពុងមានទុក្ខសោក ធ្វើឲ្យគេមើលពិភពលោកក្នុងផ្លូវវិជ្ជមាន
10-ពិភាក្សា ឬបង្រៀនទាក់ទងនិងព្រះធម៌
11-ប្រើសិនបើមានមនុស្សកំពុងរងទុក្ខលំបាក សូមជួយតាមដែលអាចជួយបាន ប្រសិនបើជួយមិនបាន សូមជួយផ្តល់ជាកំលាំងចិត្ត ឬជួយមនុស្សចាស់ជរា ធ្វើទានជាមួយមនុស្សសុំទាន ដោយមិនចាំបាច់គិតថាគេយកលុយទៅធ្វើអ្វី? ព្រោះថាឲ្យគឺឲ្យ ព្រោះចង់ឲ្យតែប៉ុណ្ណោះ
12-ចេះឲ្យអភ័យទោស មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ត្រូវចេះអភ័យទោស
13-សត្វចិញ្ចឹមក្នុងផ្ទះគួរមើលថែឲ្យបានល្អ ទាំងការដេកនិងចំណីអាហាររបស់វា
14-កាន់សិល្ប៏ ប្រាំបានកាន់តែល្អ
15-របស់អ្វីដែលឈប់ប្រើហើយ ឲ្យអ្នកដ៏ទៃនឹងមានប្រយោជន៍ច្រើនជាង
16-លាងចាន ឬរបស់ប្រើប្រាស់ភ្លាមៗ បើមិនទំនេរ ក៏គួរតែជំរះកាកសំណល់ចេញសិនសឹមយកទៅត្រាំទឹក
ការសាងបុណ្យសាងកុសលមិនចាំបាច់ទៅវត្តក៏បាន តែប្រសិនបើមានពេលវេលាគ្រប់គ្រាន់ ទៅវត្តខ្លះក៏ល្អ ប្រកាន់នូវសេចក្តីល្អ
ភាពត្រឹមត្រូវមិនបៀតបៀនអ្នកដ៏ទៃ សុទ្ធតែជាបុណ្យកុសលទាំងអស់ ជាពិសេសគឺការឲ្យ រាល់ការឲ្យគឺធំធេងជានិច្ច ជាពិសេសការឲ្យអភ័យទោស ហើយថ្ងៃនេះលោកអ្នកបានធ្វើបុណ្យបែបណាខ្លះហើយ អនុមោទនា សាធុ បាទ
0 Comments