ការបើកនិងបិទកុំព្យូទ័រយ៉ាងត្រឹមត្រូវ

របៀបបើកកុំព្យូទ័រមានវិធីដូចខាងក្រោម៖


1-ពិនិត្យមើលឌុយភ្លើង ឬកុងតាក់ សំរាប់អគ្គិលនីមានដែលមានប្រព័ន្ធការពារស្រាប់
2-បើកកុងតាក់ Power នៅមានស៊ីន CPU តាមរូបលេខ (1)
3-បើកកុងតាក់ Power នៅលើអេក្រង់មូនីទ័រ តាមរូបលេខ (2)
4-រង់ចាំដោយសង្កេតលើអេក្រង់មូនីទ័រនឹងបង្ហាញអំពីដំណើរការបើករបស់ Windows ចាំរហូតបង្ហាញលទ្ធផលបែបនេះ (រូបខាងក្រោម) អាចមានលក្ខណៈផ្សេងៗគ្នាអាស្រ័យទៅលើការកំណត់របស់អ្នកប្រើប្រាស់



រៀបបិទកុំព្យូទ័រមានវិធីដូចខាងក្រោម៖

1-យកម៉ៅ (Mouse) ចុចលើសញ្ញា Windows តាមរូបលេខ (1) បន្ទាប់មកចុចលើ សញ្ញាតាមរូបលេខ (2) បន្ទាប់មកចុចលើពាក្យថា Shut down តាមរូបលេខ (3)
2-រង់ចាំរហូតកុំព្យូទ័របិទបានជោជ័យ ហាមដកឌុយភ្លើង ឬបិទកុងតាក់ក្នុងពេលម៉ាស៊ីនកំពុងដំណើរការបិទ

Post a Comment

0 Comments