Margin គឺជាអ្វី?
Margin គឺជាដើមទុនធានាដែលយើងនឹងត្រូវប្រើដើម្បីរក្សារតំណែងនៅក្នុងការបើក Order និមួយៗ។ Margin គឺត្រូវទាញយកចេញពីដើមទុនរបស់យើងរាល់ពេលដែលយើងបើក Order។ កាន់តែមានហានិភ័យខ្ពស់ Margin ក៏នឹងត្រូវប្រើប្រាស់ច្រើនដើម្បីធានានូវហានិភ័យដែលកើនឡើង។ ដោយចំនួនរបស់ Margin គឺស្ថិតនៅលើចំនួន Lot ដែលយើងបើ Order និង Leverage ដែលយើងជ្រើសរើសសំរាប់គណនេយ្យត្រេត។
វិធីគណនា Margin
សំរាប់គូរូបិយប័ណ្ណដែល USD ជារូបិយប័ណ្ណគោល
Margin = តម្លៃ Lot (USD) /Leverage
ឧទាហរណ៍ ដូចជា គណនេយ្យប្រភេទ Classic ជ្រើសរើស Leverage 1:1000
នៅពេលបើក Order គូរូបិយប័ណ្ណ USDJPY ចំនួន 1Lot
Margin ដែលត្រូវប្រើ = 100,000USD/1000 = 100USD
រាល់ៗពេលដែលបើក Order 1Lot នឹងត្រូវប្រើ Margin ពីដើមទុនរបស់យើង 100USD
Order 0.1Lot ប្រើ Margin = 10USD
Order 0.01Lot ប្រើ Margin = 1USD
សំរាប់គូរូបិយប័ណ្ណដែលមាន USD ជារូបិយប័ណ្ណរង
Margin = តម្លៃ Lot (USD) /Leverage) x Entry Price
ឧទាហរណ៍ ដូចជា គណនេយ្យប្រភេទ Classic ជ្រើសរើស Leverage 1:1000
នៅពេលបើក Order Sell គូរូបិយប័ណ្ណ EURUSD ចំនួន 1Lot ក្នុងតម្លៃ 1.11110
Margin ដែលត្រូវប្រើ = (100,000USD/1000) x 1.11110 = 111.11USD
រាល់ៗពេលដែលបើក Order 1Lot នឹងត្រូវប្រើ Margin ពីដើមទុនរបស់យើង 100USD x Entry Price
Order 0.1Lot ប្រើ Margin = 10USD
Order 0.01Lot ប្រើ Margin = 1USD
0 Comments