ជំងឺកាមរោគដែលស្រោមអនាម័យមិនអាចការពារបាន


ប្រសិនបើអ្នកជាមនុស្សឆ្លាតធានាថា“ ស្រោមអនាម័យ” គឺជារឿងមួយដែលសំខាន់មិនអាចខ្វះបាននៅពេលដែលអ្នកត្រូវការធ្វើសកម្មភាពនៅលើគ្រែ ព្រោះក្រៅពីការការពារការមានផ្ទៃពោះដោយមិនមានផែនការគ្រួសារជាមុន (ឬហៅថា មានផ្ទៃពោះដោយមិនបានគ្រោងទុកជាមុន) អាចជួយការពារជំងឺកាមរោគជាច្រើន។ តាមរយៈស្រោមអនាម័យអាចការពារការមានផ្ទៃពោះបាន ជំងឺកាមរោគនិងអេដស៍បានរហូតដល់ ៩៨% ។

ប៉ុន្តែនៅតែមានជំងឺកាមរោគ និងជំងឺមួយចំនួនទៀតដែលស្រោមអនាម័យមិនអាចការពារបាននោះគឺជំងឺសិរមាន់ និងជំងឺរើម​ប្រដាប់បន្តពូជ។ ដោយសារតែអ្នកជំងឺទាំងពីរប្រភេទនេះ អាចចម្លងមេរោគទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ស្បែកគ្នាទៅវិញទៅមក។  សូម្បីតែនៅពេលប្រើស្រោមអនាម័យ មេរោគអាចឆ្លងត្រង់កន្លែងក្រៅស្រោមអនាម័យបាន។

តើការរួមភេទបែបណា ដែលប្រឈមនឹងការឆ្លងមេរោគខ្លាំងបំផុត
ការលួងលោមបបោសអង្អែល ឬសម្រេចកាមដោយដៃ។ មានភាពប្រឈមតិចបំផុតនៃការឆ្លងពីដៃគូ។ បន្ទាប់មកការរួមភេទតាមមាត់ និងការរួមភេទតាមទ្វារមាសមានភាពប្រឈមកាន់តែខ្ពស់ និងមានភាពប្រឈមក្នុងការឆ្លងជំងឺកាមរោគខ្លាំងបំផុតនោះគឺ រួមភេទតាមទ្វារធំ (រន្ធគូថ) ព្រោះអវយវភេទបុរស និងទ្វារធំ (រន្ធគូថ) ធ្វើឲ្យមានកកិតដាច់រលាត់បានយ៉ាងងាយ ធ្វើឲ្យមេរោគឆ្លងតាមរយះស្នាមដាច់រលាត់នោះបានយ៉ាងងាយ។


តើស្រោមអនាម័យអាចការពារបានកម្រិតណា? ប្រសិនបើប្រើប្រាស់ត្រឹមត្រូវ
ទោះជាយ៉ាងណាក៏ដោយស្រោមអនាម័យក៏អាចជួយការពារជំងឺកាមរោគភាគច្រើនបានដែរ គ្រាន់តែប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមការណែនាំ

គួរជ្រើសរើសយកស្រោមអនាម័យដែលត្រូវនឹងទំហំប្រដាប់ភេទ (លិង្គ)របស់អ្នក បើមិនប្រាកដថាត្រូវប្រើទំហំប៉ុន្មាន សូមសាកល្បងទិញទំហំផ្សេងៗគ្នា ហើយសង្កេតភាពតឹងនៅពេលពាក់ស្រោមអនាម័យនៅលើប្រដាប់ភេទរបស់អ្នក។

មិនគួរពាក់ស្រោមអនាម័យលើសពី ២ ក្នុងការប្រើប្រាស់មួយដងទេ ព្រោះវាអាចបណ្តាលឱ្យស្រោមអនាម័យកកិតដាច់រលាត់បានយ៉ាងងាយ។

គួរប្រើស្រោមអនាម័យ ១ ក្នុងការប្រើប្រាស់ ១ ដង ប្រើរួចហាមយកមកប្រើប្រាស់ម្តងទៀត។

អាចប្រើប្រេងរំអិលដើម្បីលាបស្រោមខាងក្រៅ ដើម្បីធ្វើឱ្យការស៊កបញ្ចូលមានភាពងាយស្រួល ប៉ុន្តែគួរតែជ្រើសរើសប្រភេទជែល មិនគួរជ្រើសរើសប្រភេទប្រេង ព្រោះវាអាចធ្វើឱ្យខូចស្រោមអនាម័យ ឬរហែក។

គួរច្របាច់ខ្យល់ចេញពីក្នុងស្រោមអនាម័យមុនពេលពាក់លើប្រដាប់ភេទ ព្រោះខ្យល់នៅខាងក្នុងស្រោមអាចបណ្តាលឱ្យស្រោមបែក ឬងាយរហែង។

បន្ទាប់ពីបញ្ចប់សកម្មភាព ភាគីខាងបុរសគួរតែដកលិង្គចេញមុនពេលលិង្គទន់ ដើម្បីការពារស្រោមអនាម័យកុំអោយធ្លាក់ចូលក្នុងទ្វារមាសរបស់មនុស្សស្រី។

បញ្ហាសំខាន់បំផុតមួយទៀតគឺ មិនគួរផ្លាស់ប្តូរដៃគូរួមភេទញឹកញាប់ពេកទេ ប្រសិនបើអ្នកស្រឡាញ់គ្នាចិត្តមួយថ្លើមមួយ ឱកាសនៃការឆ្លងជំងឺកាមរោគគឺតិចតួចណាស់ដែរ។

Post a Comment

0 Comments