នៅពេលដែលបុណ្យឲ្យផល មនុស្សល្អៗនឹងដើរចូលមករកអ្នកដោយខ្លួនឯង


នៅពេលដែលបុណ្យផ្តល់លទ្ធផល យើងនឹងរកឃើញមនុស្សល្អ មានចិត្តស្មោះត្រង់ ដោយមិនចាំបាច់ព្យាយាមស្វែងរកឲ្យហត់ឡើយ ខ្ញុំជឿថានៅពេលបុណ្យផ្តល់ផល យើងនឹងជួបមនុស្សល្អ មនុស្សដែលមានចិត្តស្មោះត្រង់ មនុស្សដែលមានស្ថិរភាពចូលមកក្នុងជីវិតរបស់យើង ធ្វើឲ្យយើងមានសេចក្តសុខកាន់តែខ្លាំងឡើង។ តែប្រសិនបើកម្មអាក្រក់ផ្តល់លទ្ធផល យើងនឹងជួបមនុស្សមិនល្អ មនុស្សដែលមានចិត្តមិនស្មោះត្រង់ចូលមកក្នុងជីវិតរបស់យើង ធ្វើឲ្យជីវិតយើងមានសេចក្តីទុក្ខកាន់តែច្រើនឡើង


ប្រសិនបើចរិកនិងចរិយាសម្បត្តិរបស់យើងល្អ ក្នុងថ្ងៃដែលជួបមនុស្សល្អ ទើបហៅថាជួបមនុស្សល្អ ក្នុងពេលវេលាដ៏សមគួរ គឺមានន័យថា អ្នកទាំងពីរត្រៀមរួចជាស្រេចក្នុងការកសាងស្នេហាដ៏យូរអង្វែង តែប្រសិនបើចរិកនិងចរិយាសម្បត្តិរបស់យើងមិនល្អ ក្នុងថ្ងៃដែលជួបមនុស្សល្អ បែបនេះមានទំនងជា ចរិកមិនល្អរបស់យើងជាអ្នកធ្វើឲ្យមនុស្សល្អៗដើរចេញពីជីវិតរបស់យើងបាន ដរាបណាមិនគិតកែចរិកមិនល្អរបស់ខ្លួនឯងឲ្យប្រសើរឡើង ទំនោគឺជីវិតរបស់យើងនឹងទាក់ទាញមនុស្សមិនល្អ មនុស្សដែលមានចរិកដូចយើងចូលមកក្នុងជីវិតរបស់យើងដូចដើម តែប្រសិនបើចរិយាសម្បត្តិរបស់យើងល្អក្នុងពេលដែលត្រូវរស់នៅជាមួយមនុស្សមិនល្អ សេចក្តីល្អរបស់យើង ឬកម្មល្អរបស់យើង ជាអ្នកដឹកនាំមនុស្សល្អៗចូលមកក្នុងជីវិតរបស់យើងជំនួសវិញ ហើយតែងតែកើតឡើងក្នុងពេលវេលាដ៏សមស្រមទៀតផង


ការជួបមនុស្សល្អ តែការរក្សាមនុស្សល្អមិនមែនជាចំណែកមួយ ព្រោះមិនចេះបន្តបុណ្យថ្មីជាមួយគ្នា តែភាគច្រើនព្រោះតែចរិកមិនល្អរបស់ខ្លួនឯងច្រើនជាង មនុស្សល្អៗដែលចូលមកក្នុងជីវិតយើងនោះហើយបាទ ការជួបមនុស្សមិនល្អតែនៅទ្រាំរងទុក្ខ គឺជាការសងកម្ម នៅពេលណាដែលរងទុក្ខគ្រប់គ្រាន់ហើយ អស់ទ្រាំហើយ ឈប់ចង់ឃើញខ្លួនឯងរងទុក្ខបន្តទៀត គិតថាដើរចេញ ពេលនោះទើបហៅថាអស់កម្ម ពេលនោះប្រសិនបើយើងជាមនុស្សល្អ ពេលវេលានឹងដឹកនាំមនុស្សល្អៗអ្វីល្អៗចូលមកក្នុងជីវិតយើង តែប្រសិនបើយើងជាមនុស្សមិនល្អ ពេលវេលានឹងនាំមនុស្សល្អៗអ្វីល្អៗចេញពីជីវិតរបស់យើង

Post a Comment

0 Comments