ចេកស្ងោរជាអាហារសម្រន់ដ៏មានប្រយោជន៍បំផុត ដែលជួយព្យាបាលជំងឺពីរមុខ ដែលយើងមិនធ្លាប់ដឹងពីមុន នោះគឺព្យាបាលជំងឺគេងមិនលក់ និង ជំងឺស្ត្រេស។ នេះបើយោងតាមក្បួនវេជ្ជសាស្ត្របុរាណថៃ។
ប្រសិនបើលោកអ្នកកំពុងមានបញ្ហាជំងឺទាំងពីរមុខនេះ ទទួលទានចេកស្ងោរគឺពិតជាមិនខុសបំណងនោះទេ ហើយលទ្ធផលចេញមកគឺមិននឹកស្មានដល់ឡើយ។ ចេកស្ងោរគួរទទួលទានមុនចូលគេង ២ ម៉ោង សម្រាប់អ្នកដែលគេងមិនលក់រាល់យប់។
ខណៈថ្នាំពេទ្យអាចជួយឱ្យអ្នកឆាប់គេងលក់ស្រួល ប៉ុន្តែវាក៏មានផលប៉ះពាល់ដែរ ដូចជាប៉ះពាល់តម្រងនោមជាដើម៕
0 Comments