ចំណេះដឹងមូលដ្ឋានអំពី FOREX

Forex គឺជាអ្វី?



Forex គឺជាការដោះដូររូបិយប័ណ្ណអត្តរជាតិ ដែលលក់រូបិយប័ណ្ណមួយដើម្បីទិញយករូបិយប័ណ្ណមួយ

នៅពេលដែលពេលវេលាកន្លងផុតទៅ តម្លៃរូបិយប័ណ្ណដែលយើងទិញនោះមានតម្លៃប្រែប្រួល នោះធ្វើឱ្យយើងចំណេញឬខាតដើមនៅពេលដែលយើងលក់ចេញវិញ។


ក្នុងទស្សនៈរបស់អ្នកវិនិយោគ Forex គឺជាការវិភាគនិងទិញឬលក់រូបិយប័ណ្ណដែលមានការផ្លាស់ប្តូរគ្រប់ពេលវេលា (មិនមែនជាការទិញលក់តម្លៃសាច់ប្រាក់ដោយទឹកប្រាក់ពេញចំនួននោះឡើយ)។

ការរំកិលឡើងឬចុះនៃតម្លៃរបស់រូបិយប័ណ្ណនោះគឺបណ្តាលមកពីការឡើងថ្លៃឬធ្លាក់ថ្លៃរបស់រូបិយប័ណ្ណណាមួយ ដែលបណ្តាលមកពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនិមួយៗ និងការកេងកំរៃរបស់អ្នកវិនិយោគទូទាំងពិភពលោក។

ទីផ្សារ Forex ជាទីផ្សារបែប OTC (Over The Counter) ដែលគ្មានទីកន្លែង មជ្ឈមណ្ឌល តែមាននៅទូទាំងពិភពលោក ដែលត្រូវបានតភ្ជាប់ដោយបណ្តាញអនឡាញរបស់ធនាគាទូទាំងពិភពលោក។

ដូច្នេះទីផ្សារ Forex គឺជាទីផ្សារដែលមានការទិញលក់រូបិយប័ណ្ណធំខ្ពស់បំផុតក្នុងពិភពលោក ដោយតម្លៃការទិញលក់ក្នុងមួយថ្ងៃៗ មានបរិមាណតម្លៃច្រើនជាងការទិញលក់របស់ទីផ្សារហ៊ុនទូទាំងពិភពលោករួមគ្នាទៅទៀត។

ព្រោះជាទីផ្សារដែលរួមបណ្តុំនៅអ្នកវិនិយោគ ស្ថាប័ណ និងអ្នកវិនិយោគខ្នាតមធ្យមទូទាំងពិភពលោក។ បរិមាណការទិញលក់របស់ទីផ្សារហ៊ុន ញ៉ូយ៉ក (NYSE) ស្ថិតក្នុងកំរិតប្រមាណ 2ម៉ឺនលានដុល្លាសហរដ្ឋអាមេរិចក្នុងមួយថ្ងៃ ក្នុងខណៈពេលដែលបរិមាណការទិញលក់នៅក្នុងទីផ្សារ Forex មានបរិមាណ 5លានលាន ដុល្លាសហរដ្ឋអាមេរិចក្នុងមួយថ្ងៃ ដែលមានចំនួនច្រើនជាងដល់ទៅ 200ដងឯនោះ។

Post a Comment

0 Comments