ពេលវេលារបស់ទីផ្សារ Forex
ទីផ្សារ Forex ជាទីផ្សារដែលតភ្ជាប់គ្នាដោយបណ្តាញអិនធ័រណេតអនឡាញរបស់ធនាគារ ទីផ្សារ Forex ក្លាយជាទីផ្សារដែលមានតំណើរការ 24ម៉ោងលើ 24ម៉ោង 5ថ្ងៃក្នុងមួយសប្តាហ៍ សំរាប់ប្រទេសកម្ពុជាទីផ្សារ Forex បើកប្រហែលម៉ោង 4ទាបភ្លឺ ក្នុងថ្ងៃច័ន្ទ និងបិទនៅម៉ោង 4ទាបភ្លឺក្នុងថ្ងៃសៅរ៍
រចនាសម្ព័ន្ធរបស់ទីផ្សារ Forex
សំរាប់អ្នកវិនិយោគខ្នាតមធ្យម យើងមិនអាចធ្វើការទិញលក់ដោយផ្ទាល់ជាមួយធនាគារបានទេ គឺត្រូវឆ្លងកាត់ក្រុមហ៊ុនកណ្តាល (ឈ្មួញកណ្តាល) ឬដែលហៅថា ប្រូក័រ (Broker) ដែលមានមុខនាទីក្នុងការទទួលបញ្ជារទិញឬលក់ពីអ្នកវិនិយោគរួចបញ្ជូនការបញ្ជារទិញឬលក់នោះទៅធនាគារ។
ដូច្នេះប្រូក័រចាត់ទុកថាមានសារៈសំខាន់ចាំបាច់លំដាប់ដំបូងៗ នៅក្នុងការដែលអ្នកវិនិយោគនឹងជ្រើសរើសដើម្បីចាប់ផ្តើមវិនិយោគក្នុងទីផ្សារ Forex។
0 Comments