តំលៃ Bid និង តំលៃ Ask គឺជាអ្វី
នៅក្នុងតម្លៃឡើងចុះរបស់គូរូបិយប័ណ្ណ ក្នុងទីផ្សារ Forex នោះ មានពីរតម្លៃដែលខុសពីគ្នា គឺតម្លៃផ្នែកស្នើរទិញ (Bid) និងតម្លៃផ្នែកស្នើរលក់ (Ask)។
ផ្អែកតាមមូលដ្ឋានតម្រូវការទិញ (Demand) តម្រូវការលក់ (Supply) ដែលកើតឡើងក្នុងទីផ្សារនោះ អ្នកទិញត្រូវការតម្លៃដែលថោកបំផុត នោះគឺតម្លៃ (Bid) គឺតម្លៃថ្លៃបំផុតដែលអ្នកទិញព្រមទិញ និងអ្នកលក់ត្រូវការលក់ក្នុងតម្លៃដែលថ្លៃបំផុត ដូច្នេះតម្លៃ (Ask) គឺជាតម្លៃដែលថោកបំផុតដែលអ្នកលក់ទទួលយកបាន ដូច្នេះហើយទើបធ្វើអោយតម្លៃ (Bid) និង (Ask) មានតម្លៃខុសគ្នាជានិច្ច។
នៅក្នុងទីផ្សារ Forex ក៏ដូចគ្នា តម្លៃ (Bid) និងមានតម្លៃទាបជាងតម្លៃ (Ask) ជានិច្ច។
នៅពេលដែលមានមនុស្សត្រូវការគូរូបិយប័ណ្ណណាមួយ (ទិញៈ Buy) តម្លៃ Ask និងមានតម្រូវការច្រើនជាង មិនថាតម្លៃខ្ពស់ប៉ុណ្ណាក៏ដោយ ទើបធ្វើឱ្យតម្លៃមានការរំកិលឡើងតាមរូបមន្ត Demand>Supply។
តែនៅពេលដែលមានមនុស្សមិនត្រូវការគូរូបិយប័ណ្ណណាមួយ (លក់ៈ Sell) តម្លៃ (Bid) និងមានតម្រូវការច្រើនជាង មិនថាតម្លៃថោកប៉ុណ្ណាក៏ដោយ ទើបធ្វើឱ្យតម្លៃមានការរំកិលចុះតាមរូបមន្ត Demand<Supply។
0 Comments