Spread Pip និង Point គឺជាអ្វី?
Spread គឺជាតម្លៃខុសគ្នារវាងតម្លៃ Bid និង តម្លៃ Ask
Spread បង្ហាញអំពីលំហូរគូសាច់ប្រាក់និមួយៗ (លំហូរសាច់ប្រាក់ គឺបរិមាណការទិញលក់ដែលមានចំនួនច្រើន អាចទទួលអ្នកវិនិយោគដែលត្រូវការទិញនិងលក់បានទាន់ពេលវេលា)។
គូរូបិយប័ណ្ណដែលមានលំហូរសាច់ប្រាក់កាន់តែខ្ពស់ តម្លៃ Spread កាន់តែទាប ផ្ទុយទៅវិញបើគូរូបិយប័ណ្ណដែលមានលំហូរសាច់ប្រាក់ទាប និងមានគម្លាតរវាងចន្លោះ Spread កាន់តែធំឡើង។
Spread ជាទូទៅគឺជាដើមទុនបង្កប់មួយក្នុងការត្រេត Forex ដោយ Spread នឹងបង្ហាញបរិមាណការខាតដើមដំបូងក្នុងការចូលទិញឬលក់។
ឯកក្តា របស់ Spread គឺជាអ្វី?
ឯកក្តារបស់ Spread នោះបែងចែកចេញជាពីរប្រភេទដូចខាងក្រោម៖ 1-ឯកក្តាដែលផ្អែកលើទស្សភាគប្រព័ន្ធ 4ខ្ទង់ (លើកលែងតែ USDJPY ដែលមានទស្សភាគ 2ខ្ទង់) ឯកតាគិតជា Pip (ភីប)។
2-ឯកក្តាដែលផ្អែកលើទស្សភាគប្រព័ន្ធ 5ខ្ទង់ (លើកលែងតែ USDJPY ដែលមានទស្សភាគ 3ខ្ទង់) ឯកក្តាគិតជា Point (ផញ) ឬ Pipettes (ភិបផេតស៍) តែនិយមប្រើ Point។
ដូច្នេះឯកក្តារបស់ Spread គឺ Pip និង Point ដោយ 10 Point នឹងមានតម្លៃស្មើនិង 1 Pip។
វិធីការគណនា Spread របស់គូរូបិយប័ណ្ណ៖
ភាពខុសគ្នារវាងតម្លៃ Bid និង Ask តាមរូបខាងលើយើងអាចគណនា Spread ដូចខាងក្រោម៖ Spread = តម្លៃ Ask - តម្លៃ Bid = 1.14045-1.14025 = 0.00020
-នៅពេលដែលផ្អែកលើទស្សភាគ 4ខ្ទង់ Spread = 2 Pips
-នៅពេលដែលផ្អែកលើទស្សភាគ 5ខ្ទង់ Spread = 20 Points
សារៈសំខាន់របស់ Spread
នៅពេលដែល Spread បង្ហាញអំពីលំហូរសាច់ប្រាក់របស់គូរូបិយ័ណ្ណ ប្រសិនបើត្រូវការកាត់បន្ថយ Spread ឱ្យនៅទាប់ក្នុងការត្រេត Forex ទើបត្រូវការជ្រើសរើសគូរូបិយប័ណ្ណដែលមានលំហូរសាច់ប្រាក់ខ្ពស់ៗ។
ដោយគូរូបិយប័ណ្ណដែលមាន Spread ទាប់ៗភាគច្រើនគឺជាគូរូបិយប័ណ្ណដែលប្រកបទៅដោយរូបិយប័ណ្ណគោល ដូចជា៖ EUR, USD, JPY, ដោយជាទូទៅ EURUSD ជាគូរូបិយប័ណ្ណដែលមាន Spread ទាបបំផុត។
Spread កាន់តែទាប នៅពេលដែលធ្វើការទិញឬលក់ នឹងធ្វើឱ្យយើងអាចកាត់បន្ថយដើមទុនឬកាត់បន្ថយការខាតដើមដំបូង ធ្វើឱ្យមានឱកាសក្នុងការធ្វើកំរៃកាន់តែច្រើនឡើង។
0 Comments