Lot/Volume គឺជាអ្វី?
Lot ឬ Volume គឺជាបរិមាណក្នុងការទិញលក់គូសាច់ប្រាក់នៅក្នុងទីផ្សារ Forex ក្នុងមួយ Order (អឌើរ៍)។ នៅក្នុងទីផ្សារទុនឬទីផ្សារហ៊ុនទូទៅ បរិមាណការទិញលក់នឹងតំណាងដោយចំនួនហ៊ុនដែលទិញលក់ និងតម្លៃហ៊ុនដែលទិញលក់ ស្មើរនិងចំនួនហ៊ុនដែលទិញលក់ គុណនិង តម្លៃក្នុងមួយហ៊ុន។
តែនៅក្នុងទីផ្សារ Forex បរិមាណការទិញលក់នឹងជំនួសដោយចំនួន Lot ដែលបើក Order (អឌើរ៍)។ ចំណែកតម្លៃក្នុងមួយ Pip (ភិប) ក្នុងមួយ Order (អឌើរ៍) ស្ថិតនៅលើចំនួន Lot ដែលយើងបើក Order (អឌើរ៍) និងប្រភេទគូរូបិយប័ណ្ណដែលយើងត្រេត។
ប្រភេទរបស់ Lot/Volume
នៅក្នុងទីផ្សារ Forex នោះ Lot បែងចែកបាន 3ប្រភេទគឺ៖
1-Standard Lot :
1 Standard Lot ស្មើរនិង 100,000 USD
2-Mini Lot :
1 Mini Lot ស្មើរនិង 10,000 USD
3-Micro Lot :
1 Micro Lot ស្មើរនិង 1,000 USD
បណ្តាលមកពីការផ្លាស់ប្តូរតម្លៃគូរូបិយប័ណ្ណនោះមានបរិមាណតិចខ្លាំងណាស់ (0.001 ឬ 0.00001) នៅពេលដែលប្រៀបធៀបជាមួយតម្លៃ។
ដូច្នេះ Lot ទើបចូលមកជួយធ្វើឱ្យតម្លៃក្នុងការទិញលក់កើនឡើង។
0 Comments