Leverage គឺជាអ្វី

Leverage គឺជាអ្វី



Leverage គឺសមត្ថភាពក្នុងការប្រើប្រាស់ដើមទុនតិច ដើម្បីគ្រប់គ្រងបរិមាណទុនដែលច្រើនបាន ដូចជា Leverage 1:100 មានន័យថា យើងអាចប្រើលុយ 1USD គ្រប់គ្រងឬវិនិយោគបរិមាណទុន 100USD បាន Leverage កាន់តែច្រើន យើងប្រើទុនកាន់តែតិចក្នុងការគ្រប់គ្រងទុនដែលច្រើន។

ឧទាហរណ៍ ដូចជា តម្លៃ EURUSD = 1.13450
នៅក្នុងអតីតកាលយើងត្រូវការទិញ 100,000EUR យើងត្រូវប្រើទុន
100,000x1.13450 = 113,450USD
តែនៅពេលប្រូក័រ ផ្តល់នៅ Leverage ដល់អ្នកវិនិយោគនោះ 1:100 មានន័យថា អ្នកវិនិយោគអាចប្រើទុនត្រឹមតែ 113,450/100 = 1,134.50USD នៅក្នុងការរកកំរៃជាមួយ 100,000EUR។

ចំណុចល្អនិងចំណុចគួរប្រុងប្រយ័ត្នរបស់ Leverage


ចំណុចល្អ៖
1-អាចប្រើដើមទុនកាន់តែតិច ក្នុងការវិនិយោគបរិមាណដើមទុនដែលច្រើនជាទ្វេរដង។
2-បង្កើនអត្រាប្រាក់ចំណេញកាន់តែច្រើនឡើងបើប្រៀបធៀបជាមួយនិងការវិនិយោគដើមទុនពេញចំនួន។

ឧទាហរណ៍ ដូចជា តម្លៃ EURUSD=1.13450
តម្លៃ 100,000EUR = 113,450USD ដូច្នេះ បើតម្លៃកើនឡើង = 1.14450 តម្លៃនិងកើនឡើងជា 114,450USD
តម្លៃដែលកើនឡើង = 114,450-113450 = 1000USD
អត្រាកើនឡើងបែបមិនមាន Leverage = 1000/113,450 = 0.88%
អត្រាកើនឡើងរបស់ Leverage 1:100 = 1000/1,134.50 = 88%

ចំណុចគួរប្រុងប្រយ័ត្ន
នៅពេលដែលខាតដើមទុនគឺនៅក្នុងអត្រាដែលខ្ពស់ជាងការវិនិយោគបែបពេញចំនួន

ឧទាហរណ៍ ដូចជា តម្លៃ EURUSD = 1.13450
តម្លៃ 100,000EUR = 113,450USD ដូច្នេះ បើតម្លៃធ្លាក់ចុះ = 1.12450 តម្លៃនិងធ្លាក់ចុះទៅជា 112450USD
តម្លៃធ្លាក់ចុះ = 113,450-112450 = 1000USD
អត្រាធ្លាក់ចុះបែបមិនមាន Leverage = -1000/113,450 = -0.88%
អត្រាកើនឡើងរបស់ Leverage 1:100 = -1000/1,134.50 = -88%

Post a Comment

0 Comments