ការឡើងថ្លៃឬការធ្លាក់ថ្លៃរបស់គូរូបិយប័ណ្ណ

ការឡើងថ្លៃឬការធ្លាក់ថ្លៃរបស់គូរូបិយប័ណ្ណ



ការឡើងថ្លៃឬធ្លាក់ថ្លៃរបស់គូរូបិយប័ណ្ណនឹងធ្វើឱ្យកើតការរំកិលចុះឡើងនៃតម្លៃ

1-ក្នុងករណីតម្លៃកើនឡើង

ឧទាហរណ៍ដូចជា EURUSD មានតម្លៃកើនឡើងពី 1.11155 ទៅ 1.12155
EURUSD = 1.11155 មានន័យថាត្រូវប្រើសាច់ប្រាក់ 1.11155 នៅក្នុងការប្តូរ 1EUR
តាមក្រាហ្វ តម្លៃកើនឡើងពី 1.11155 ទៅ 1.12155 នៅក្នុងការប្តូរ 1EUR
នោះគឺ USD ធ្លាក់ថ្លៃបើប្រៀបធៀបជាមួយ EUR

សរុប ប្រសិនបើតម្លៃមានការកើនឡើង មានន័យថា រូបិយប័ណ្ណគោល (Base Currency) ឡើងថ្លៃ និងរូបិយប័ណ្ណរង (Quote Currency) ធ្លាក់ថ្លៃ។

2-ក្នុងករណីតម្លៃធ្លាក់ចុះ


ឧទាហរណ៍ដូចជា EURUSD មានតម្លៃធ្លាក់ចុះពី 1.11800 ទៅ 1.10800
EURUSD = 1.11800 មានន័យថាត្រូវប្រើសាច់ប្រាក់ 1.11800 នៅក្នុងការប្តូរ 1EUR
តាមក្រាហ្វ យើងប្រើ USD កាន់តែតិចគឺពី 1.11800 ទៅ 1.10800
នៅក្នុងការប្តូរ 1EUR នោះគឺ USD ឡើងថ្លៃបើប្រៀបធៀបជាមួយ EUR

សរុប ប្រសិនបើតម្លៃធ្លាក់ចុះ មានន័យថា រូបិយប័ណ្ណគោល (Base Currency) ធ្លាក់ថ្លៃ និង រូបិយប័ណ្ណរង (Quote Currency) ឡើងថ្លៃ។

Post a Comment

0 Comments