បើលោកអ្នកមានអាការៈទាំងនេះ នេះអាចជាសញ្ញាតឿនអំពីជម្ងឺរបស់លោកអ្នក សូមប្រញ៉ាប់ទៅជួបគ្រូពេទ្យជាបន្ទាន់
ជម្ងឺទឹកនោមផ្អែម
-បទជើងតូចញឹកញាប់នៅពេលយប់
-ស្រកទម្ងន់មិនដឹងមូលហេតុ
-មានរបួសមិនងាយជា
-មានក្រិននៅលើស្បែក ត្រង់ក គន្លាក់ជើង ក្រលៀន
ជម្ងឺលើសឈាម
-ក្រោយក្រោកពីដំណេកធ្ងន់ៗក្បាល ស្រវាំងភ្នែក
-ឈឺក្បាលភ្លាមៗ ញឹកញាប់
-ឧស្សាហ៍ឈាមច្រមុះញឹកញាប់
-ឆាប់ហត់ ញ័រដើមទ្រូង
ជម្ងឺសួត
-ក្អករ៉ាំរ៉ៃ
-ឆាប់ផ្តាសាយ មិនងាយជា
-ហត់ ដង្ហក់
-ដកដង្ហើមមានសំឡេង វីតៗ
ជម្ងឺបេះដូង ខួរក្បាលខ្វះឈាម
-ដៃជើង ខ្សោយកំលាំង
-ស្ពឹកចុងដៃ ចុងជើង
-ឈឺចុកត្រង់ដើមទ្រូងខាងឆ្វេង
-វៀចមាត់ ពិបាកនិយាយ
ជម្ងឺមហារីក
-មានរបួសរ៉ាំរ៉ៃមិនជា
-មានដុំពោក ដុំសាច់ក្នុងរាងកាយដែលរីកលូតលាស់លឿនខុសធម្មតា
-ប្រព័ន្ធបន្ទោបង់មានបញ្ហា
-មានឈាមចេញខុសប្រកតី
ជម្ងឺធាត់
-រូបរាងដូចផ្លែ
-ធ្វើអ្វីបន្តិចឆាប់ហត់
-ក្បាលពោះមានខ្លាញ់ផ្នត់ៗ
-ក្បាលជង្គង់ទ្រទម្ងន់មិនបាន
0 Comments