ស៊ុតមាន់ចាត់ទុកថាជារបស់សំខាន់មួយដែលត្រូវមានស្ទើរតែគ្រប់ផ្ទះ ព្រោះវាអាចយកមកធ្វើជាអាហារបានច្រើនប្រភេទ យ៉ាងងាយស្រួល អាចនិយាយបានថា បើគិតអីមិនចេញ គឺនឹកឃើញដល់ស៊ុតមាន់មុនគេក៏ថាបាន។ ប្រយោជន៍របស់ស៊ុតក្រៅពីប្រតេអ៊ីន ខ្លាញ់ វីតាមីន និងសារធាតុផ្សេងៗហើយនោះ ស៊ុតនៅអាចជួយប្រឆាំងជាមួយរោគកាចសាហាវបានទៀតផង បើចង់ដឹងសូមតាម សំរាប់ខ្មែរ មកបាទ។
1-ជំងឺមហារីក
នៅក្នុងស៊ុតពណ៌សមានសារធាតុប្រឆាំងនឹងជំងឺមហារីកមួយប្រភេទដែលគេហៅថា “ STEARICACID” វារង់ចាំចាប់មេរោគដែលបង្ករឲ្យកើតមហារីក ដែល “ STEARICACID” នេះស្ថិតនៅក្នុងប៉ូលស៊ុតពណ៌ស ផ្នែកខាងឆ្វេងនិងខាងស្តាំនៃស៊ុតក្រហម ដែលមានភ្នាសពណ៍ស មើលទៅដូចជាខ្សែ មានមុខនាទីទ្រឹងស៊ុតក្រហមឲ្យនៅចំកណ្តាល អ្នកណាដែលមិនសូវទទួលទានស៊ុត ឬមិនចូលចិត្តស៊ុត គួរប្រញ៉ាប់រកមកទទួលទានជាបន្ទាន់ មួយថ្ងៃត្រឹមតែ 1-2 ស៊ុត ជីវិតរបស់យើងនឹងឃ្លាតឆ្ងាយពីជំងឺមហារីកដ៏កាចសាហាវនេះយ៉ាងពិតប្រាកដ។
2-ជំងឺបេះដូងខ្វះឈាម
ក្នុងស៊ុត 1 គ្រាប់ មានអត្ថប្រយោជន៍ជាច្រើនមិនថាជា ប្រូតេអ៊ីន អាស៊ីដអាមីណូ អូមេហ្គា 3 ខ្លាញ់ល្អ វីតាមីននិងសារធាតុរ៉ែផ្សេងៗទៀតយ៉ាងច្រើន ខ្លាញ់នៅក្នុងស៊ុតក្រហមត្រូវបានគេចាត់ទុកថាជាខ្លាញ់ឆ្អែត រួមទាំងអូមេហ្គា ៣ សារធាតុទាំងពីរនេះ អាចជួយកាត់បន្ថយការកើតជំងឺបេះដូងខ្វះឈាមបានល្អ ដូច្នេះអ្នកដែលទទួលទានស៊ុតជាប្រចាំ នឹងមានសុខភាពបេះដូងល្អរឹងមាំ។
3-ជំងឺវង្វេង (បាត់ការចងចាំ)
នៅក្នុងស៊ុតមានសារធាតុរ៉ែមួយប្រភេទហៅថា “Choline” ដែល “Choline” ជាសារធាតុផ្សំរបស់សារធាតុដែលមានឈ្មោះថា “Lecithin” សារធាតុមួយនេះមានប្រយោជន៍ដល់ខួរក្បាលរបស់យើងខ្លាំងណាស់ ព្រោះវាជួយបំប៉នខួរក្បាល ជួយបង្កើនការចងចាំ ការពារភាពខុសប្រកតីនៃប្រព័ន្ធប្រសាទ និងពន្យារការកើតជំងឺបាត់ការចងចាំ (ជំងឺវង្វេង) ដល់មនុស្សដែលមានវ័យចំណាស់ ដូច្នេះគួរឲ្យមនុស្សដែលមានវ័យចំណាស់ទទួលទានស៊ុតយ៉ាងតិចមួយថ្ងៃ 1 គ្រាប់។
ស៊ុតតូចមួយប៉ុណ្ណោះ តែមានអត្ថប្រយោជន៍មិនតូចទេ ថែមទាំងរកទិញបានយ៉ាងងាយស្រួលទៀត ចាត់ទុកជាអាហារពិសេសសំរាប់មនុស្សជាច្រើន អ្នកដែលចូលចិត្តទទួលទានហើយ កាន់តែចូលចិត្តថែមទៀត តែសំរាប់អ្នកមានជំងឺប្រចាំកាយហើយ សូមប្រយ័ត្នជាតិខ្លាញ់ដែលនៅក្នុងស៊ុតក្រហម គួរពិភាក្សាជួយគ្រូពេទ្យមុនទទួលទាន ដើម្បីដឹងអំពីចំនួនស៊ុតដែលសមស្របក្នុងការទទួលទានក្នុងមួយថ្ងៃៗផងដែរ កុំភ្លេចចែករំលែកប្រាប់អ្នកដ៏ទៃឲ្យបានដឹងផង យើងនឹងមានសុខភាពល្អឃ្លាតឆ្ងាយពីជំងឺកាចសាហាវទាំងអស់គ្នា។
0 Comments